លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា(Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជា នឹងបន្តពង្រឹងភាពជាដៃគូ ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមីនា។ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា លើកឡើងដូច្នេះ៖«ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling),…
Category: ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ជំរុញឱ្យកម្ពុជា-សិង្ហបុរី ប្រឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារ
កម្ពុជា និងសិង្ហបុរី សុទ្ធតែពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ទាំងវិស័យពាណិជ្ជកម្ម និងនយោបាយ ហើយចំណងទាក់ទងនេះ កំពុងបន្តរីកចម្រើនឥតឈប់ឈរ។ សេចក្តីសោមនស្សនេះ ត្រូវបានស្តែងឡើង នៅក្នុងពេលលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមីនា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេច ហ៊ុន…
សម្តេច ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីផែនការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជាទាំងស្រុង ត្រឹមខែមេសា ឆ្នាំ២០២៦។ នេះគឺជាលើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសពីយុទ្ធនាការបោសសម្អាតបទល្មើស Online Scam នៅវេទិកាផ្សាយជាសាធារណៈនៅក្នុងស្រុក។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ដែលមានធុរជនរាប់រយនាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការប្តេជ្ញានេះ គឺជាផ្នែកនៃកិច្ចខិតខំរបស់កម្ពុជា ក្នុងការពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀត សុច្ចរិតភាព ក្នុងការវិនិយោគ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖…
អនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួន
នៅរសៀលថ្ងៃទី៤ មីនានេះ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិព្រៃចាន់ តំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ នៅស្រុកថ្មពួក។ នេះបើតាមក្រសួងការពារជាតិ។ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ តំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ ផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះ ត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…
ព្រឹត្តិការណ៍ទេសចរណ៍កម្រិតអន្តរជាតិចំនួន ៣ នឹងធ្វើឡើងនៅកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិធំៗចំនួន ៣ គ្រោងធ្វើឡើងនៅកម្ពុជានាពេលខាងមុខ ខណៈក្រុមធុរកិច្ចម៉ាឡេស៊ីបានស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនេះ គឺស្ថិតក្នុងគម្រោង « The Kingdom’s Grand Prix & Gala»។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី នាថ្ងៃទី២…
លោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី ផង
លោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីផង កំពុងទទួលនូវការរិះគន់ឥតសំចៃមាត់ ពីមន្ត្រីរាជការស្ថិតក្រោម ឱវាទខ្លួន មិនពេញចិត្តចំពោះទង្វើនៃការដឹកនាំនៅក្នុងមន្ទីរ។ យោងតាមសេចក្តីរាយការណ៍ចេញពីប្រភពមន្ត្រីរាជការបម្រើការ ក្នុងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីបានបញ្ជាក់ឱ្យយើងដឹងថា លោក រស់ គឹមធន បានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…
