សម្តេចតេជោ អញ្ជើញប្រធានាធិបតីបេណាំង មកបំពេញទស្សនកិច្ចកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានអញ្ជើញ ប្រធានាធិបតីនៃសាធារណរដ្ឋបេណាំង មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។…

សម្តេចតេជោ ឯកភាពដែលកម្ពុជា-ក្រិក មានប្រវត្តិសាស្រ្តយូរអង្វែងដូចគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ទូតក្រិកថ្មីដែលថា កម្ពុជានិងក្រិកមានប្រវត្តិសាស្រ្តដ៏យូរអង្វែងដូចគ្នា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រីលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ។ លោកស្រីបន្តថា ចំពោះវប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យក៏ដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា ជាកិច្ចឆ្លើយតប…

ក្រៅពីអង្ករ សិង្ហបុរី ចង់ទិញបន្លែ និងផ្លែឈើស្រស់ពីកម្ពុជាបន្ថែម

ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀង និងពង្រីកទីផ្សារកសិផល។ ក្នុងនោះ សិង្ហបុរីបានបង្ហាញការចាប់អារម្មណ៍នាំចូលផលិតផលកម្ពុជាបន្ថែមទៀត ជាពិសេសបន្លែ និងផ្លែឈើ ក្រៅពីអង្ករ ដែលជាផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារនេះរួចមកហើយ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរបស់ លោក ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសិង្ហបុរី ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជា កាលពី​ថ្ងៃទី១៥ ខែឧសភា។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង រវាងកម្ពុជា និងសិង្ហបុរី កាលពីខែមេសា…

រដ្ឋមន្រ្តីព័ត៌មាន៖ «អង្គរក្នុងការចងចាំ» ជាផលិតផលបំពេញបន្ថែម និងបណ្ដុះស្មារតីស្រលាញ់វប្បធម៌ជាតិ

ភ្នំពេញ៖ «អង្គរក្នុងការចងចាំ» គឺជាវណ្ណកម្មថ្មីមួយទៀត របស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានសម្រិតសម្រាំងចងក្រងឡើង ដើម្បីបង្ហាញពីរឿងរ៉ាវមួយចំនួន ជុំវិញតំបន់អង្គរលើសពីប្រាសាទ។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកវណ្ណកម្មមួយនេះ ជាផលិតផលបំពេញបន្ថែមលើផ្នែកទេសចរណ៍ កាលប្បវត្តិ និងជាពុទ្ធិបន្ថែមទៀត សម្រាប់បណ្ដុះស្មារតីស្រលាញ់វប្បធម៌ជាតិ។ «បើយើងទៅលេងអង្គរ ហើយមិនស្គាល់ប្រវត្តិអង្គរ មិនយល់សាច់រឿងអង្គរ គឺយើងប្រាកដជាមិនសូវមានមោទនភាពទេ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដែលបានរម្លឹកដល់ប្រសាសន៍របស់ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ឃោសនាការ និងព័ត៌មាន (មរណភាពឆ្នាំ២០១៦)…

កិច្ចសហប្រតិបត្តិ្តការ«ឆកោណត្បូងពេជ្រ»កម្ពុជា-ចិន ពង្រឹងស្ថិរភាពការពារជាតិ ខណៈពេលលោកខាងលិចបន្ដដាក់ទណ្ឌកម្មដល់កម្ពុជា

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជា បានអនុម័តជាឯកច្ឆ័ន្ទ​នូវសេចក្តី​ព្រាង​ច្បាប់​ស្ដីពីកាតព្វកិច្ចយោធា ដោយមានសំឡេងគាំទ្រចំនួន ១១៤សំឡេង។ សេចក្តី ព្រាងច្បាប់នេះ បានកំណត់ថា​ប្រជា ពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុ ចាប់ ពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា។ ចំពោះការបំពេញកាតព្វកិច្ច យោធា របស់ពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ល្បឿននីតិបញ្ញត្តិដ៏ ប្រញាប់នេះ មិនមែនជារឿងចៃដន្យនោះទេ  វាបានគូសបញ្ជាក់ពីផ្លូវពីរនៃប្រព័ន្ធ អេកូឡូស៊ីសន្តិសុខ នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមកម្លាំងប្រទាញប្រទង់ គ្នារវាងសម្ពាធខាងក្រៅ​ និងការគាំទ្រពីដៃគូ…

អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា(Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា​ បាន​គូសបញ្ជាក់ថា ទីភ្នាក់ងារនានារបស់អង្គការសហ​ប្រជាជាតិនៅកម្ពុជា នឹង​​បន្ត​​ពង្រឹងភាព​ជា​ដៃគូ ជាមួយក្រ​សួង​​​​​-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​កម្ពុជា។ ​​ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ ជាមួយសម្តេច​ ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមីនា។ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា លើកឡើងដូច្នេះ៖«ទីភ្នាក់ងារនានារបស់អង្គការសហ​ប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រ​សួង​​​​​-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការបង្កើតការងារ, ការ​បង្កើនជំនាញ​បន្ថែម (Upskilling),…

សម្តេច ហ៊ុន សែន ជំរុញឱ្យ​កម្ពុជា-សិង្ហបុរី ប្រឹង​ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០​ពាន់​លាន​ដុល្លារ

កម្ពុជា និងសិង្ហបុរី សុទ្ធតែពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ទាំងវិស័យពាណិជ្ជ​កម្ម និងនយោបាយ ហើយចំណងទាក់ទងនេះ កំពុងបន្តរីក​ចម្រើនឥតឈប់ឈរ។ សេចក្តី​សោមនស្ស​នេះ ត្រូវបានស្តែងឡើង នៅក្នុងពេលលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមីនា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេច​ ហ៊ុន…

សម្តេច ហ៊ុន ម៉ាណែត ប្រកាស​លុបបំបាត់​មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់​ត្រឹមខែមេសា

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីផែនការលុបបំបាត់មជ្ឈ​មណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជាទាំងស្រុង ត្រឹមខែមេសា ឆ្នាំ២០២៦។ នេះគឺជាលើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសពីយុទ្ធនាការបោសសម្អាតបទល្មើស Online Scam នៅវេទិកាផ្សាយជាសាធារណៈនៅក្នុងស្រុក។ ​​នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ដែលមាន​ធុរជនរាប់រយនាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការប្តេជ្ញានេះ គឺជាផ្នែកនៃកិច្ចខិតខំរបស់កម្ពុជា ក្នុងការ​ពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀត សុច្ចរិតភាព ក្នុងការវិនិយោគ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖…

លោក Hegseth និយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងទទួលបានការគ្រប់គ្រងទាំងស្រុងលើដែនអាកាសអ៊ីរ៉ង់នៅសប្តាហ៍នេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលរំពឹងថានឹងទទួលបាន «ការគ្រប់គ្រងពេញលេញលើដែនអាកាសអ៊ីរ៉ង់» ក្នុងរយៈពេលពីរបីថ្ងៃ។ លោក Hegseth នៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា នេះមានន័យថា មេដឹកនាំអ៊ីរ៉ង់នឹង «សម្លឹងមើលឡើងលើ ហើយឃើញតែយើង និងកម្លាំងអាកាសអ៊ីស្រាអែលរៀងរាល់នាទីនៃរាល់ថ្ងៃ រហូតដល់យើងសម្រេចចិត្តថាវាចប់ហើយ ហើយអ៊ីរ៉ង់នឹងមិនអាចធ្វើអ្វីបានអំពីវា»។ មើល៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth និងឧត្តមសេនីយ៍ Dan Caine សង្ខេបអ្នកយកព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth នៅក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកយកព័ត៌មាននៅព្រឹកនេះ…

អនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិ​ព្រៃចាន់ និង​តំបន់ច្រក​​បឹងត្រកួន

នៅរសៀលថ្ងៃទី​៤ មីនានេះ ក្រសួង​ការពារជាតិ​ បាន​ដឹក​នាំ​គណៈប្រតិភូ​អនុព័ន្ធយោធាបរទេសប្រចាំ​កម្ពុជាចំនួន​ ១២ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិ​ព្រៃចាន់ តំបន់ច្រក​​បឹងត្រកួន និង​ទីតាំងគ្រាប់មិនទាន់ផ្ទុះ នៅស្រុកថ្មពួក។ នេះបើតាម​ក្រសួង​ការពារជាតិ។​ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ស្រុក​អូរជ្រៅ តំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ ផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះ ត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពី​សំណាក់​យោធាថៃ  ក្រោយ​បទឈប់បាញ់រវាងកម្ពុជានិងថៃ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…