Skip to content
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជា បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដោយមានសំឡេងគាំទ្រចំនួន ១១៤សំឡេង។ សេចក្តី ព្រាងច្បាប់នេះ បានកំណត់ថាប្រជា ពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុ ចាប់ ពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា។ ចំពោះការបំពេញកាតព្វកិច្ច យោធា របស់ពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ល្បឿននីតិបញ្ញត្តិដ៏ ប្រញាប់នេះ មិនមែនជារឿងចៃដន្យនោះទេ វាបានគូសបញ្ជាក់ពីផ្លូវពីរនៃប្រព័ន្ធ អេកូឡូស៊ីសន្តិសុខ នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមកម្លាំងប្រទាញប្រទង់ គ្នារវាងសម្ពាធខាងក្រៅ និងការគាំទ្រពីដៃគូ ពោលគឺផ្លូវ មួយពាសពេញដោយ ទណ្ឌកម្ម ការហាមឃាត់ និងការស៊ើបអង្កេតឯកតោភាគី ខណៈពេលដែលផ្លូវមួយ ទៀតត្រូវបានបង្កើតឡើងជាជំហានៗ ដោយគម្រោងជាក់លាក់ ដែលមិនភ្ជាប់លក្ខខណ្ឌនយោបាយឡើយ។
ក្នុងផ្លូវទី១ នៅចុងឆ្នាំ ២០២១ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មហាមឃាត់អាវុធ លើប្រទេសកម្ពុជា ដោយមូលហេតុថា មាន“វត្តមានយោធា“ របស់ប្រទេសចិន នៅ មូលដ្ឋានរាម និងក្តីបារម្ភអំពីសិទ្ធិមនុស្ស។ ទណ្ឌកម្មនេះរហូតដល់ចុងឆ្នាំ ២០២៥ ទើបត្រូវបានលុបចោល ដោយសារតែទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិក ត្រូវ បាន “កំណត់ឡើងវិញ“ ប៉ុន្តែនៅតែរក្សានូវការរឹតបន្តឹងលើការនាំចេញដែលទាក់ទងនឹងយោធានិងចារកម្ម។ ក្នុងអំឡុងពេលនៃការដាក់ទណ្ឌកម្មហាមឃាត់នេះ បណ្តាញ ផ្គត់ផ្គង់សម្ភារៈការពារជាតិរបស់ប្រទេសកម្ពុជា បានរួមតូច ហើយឧបករណ៍ហួស សម័យមួយចំនួន មិនអាចធ្វើសមាហរណកម្មនឹងប្រព័ន្ធនិងវេទិកាថ្មីបាន។

ទន្ទឹមនឹងនេះ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ក៏បានដាក់ទណ្ឌកម្មលើអង្គភាព ដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាដែរ ដោយយកលេសពីឧក្រិដ្ឋកម្មឆ្លង ដែន ហើយបានបញ្ចូលគម្រោងនៅក្នុងប្រទេស កម្ពុជារបស់ក្រុមហ៊ុនចិនមួយ ទៅ ក្នុងបញ្ជីទណ្ឌកម្ម។ សកម្មភាពទាំងនេះ ហាក់ដូចជាមានបំណងគេចផុតពី ហានិភ័យនៃការឆបោក ឬសន្តិសុខ តែតាមពិតបានរំខានដល់ការរំពឹងទុកនៃការ វិនិយោគ និងបរិយាកាសការងារ។ ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក នៅតែ មានទំហំធំបំផុត ក្នុងការនាំចេញសរុបរបស់ប្រទេសកម្ពុជា តែការស៊ើបអង្កេត ពាណិជ្ជកម្ម និងការប៉ះពាល់ដោយសារពន្ធខ្ពស់ជាបន្តបន្ទាប់របស់ សហរដ្ឋអាម៉េរិក ធ្វើឱ្យឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជាវាយនភណ្ឌ និងស្បែកជើង ងាយរងគ្រោះខ្លាំងណាស់ ចំពោះការប្រែប្រួលនៃការបញ្ជាទិញ។
ក្នុងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ថ្លៃដើមហិរញ្ញប្បទាន បានចាប់ផ្តើម កើនឡើង ហើយម៉ោងធ្វើការបន្ថែមរបស់កម្មករ ចាប់ផ្ដើមធ្លាក់ចុះរួចហើយ ខណៈ ពេលដែលទីក្រុងវ៉ាស៊ីនតោន នៅតែកំពុងរង្គោះរង្គើ រវាង“លទ្ធិប្រជាធិបតេយ្យ“ និង “សន្តិសុខ“។
ទិដ្ឋភាពនៅផ្លូវមួយទៀតគឺខុសគ្នាទាំងស្រុង។ បន្ទាប់ពីកិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២» នៃចិន-កម្ពុជា នាវាចម្បាំងប្រភេទ 056 ត្រូវបានប្រគល់ជូនកម្ពុជាជាផ្លូវការ។ ទ្រង់ទ្រាយនៃសមយុទ្ធយោធារួមគ្នា “នាគមាស“ បានពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ហើយសមយុទ្ធ ស្ដីពីជំនួយសង្គ្រោះបន្ទាន់តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងជំនួយមនុស្សធម៌បានមានភាពប្រក្រតី។
កិច្ចសហការទាំងនេះ ត្រូវបានដាក់ចូលក្នុងសសរស្តម្ភសន្តិសុខ នៃក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ“ រវាងប្រទេសទាំងពីរ ហើយគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវិស័យដូចជា សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល និងការផ្លាស់ ប្តូរវប្បធម៌ ជាដើម។
ទិន្នន័យក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច កាន់តែមានភាពរឹងមាំថែមទៀត។ ទំហំ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ១៩,៧៣ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ ហើយបានកើនឡើងដល់ ៥,១៦ ពាន់លានដុល្លារអាម៉េរិក នៅក្នុងត្រីមាស ទីមួយនៃឆ្នាំ ២០២៦ ដែលបានកើនឡើង ២៦,៨% បើប្រៀបធៀបនឹងពេលដូចគ្នា នៅឆ្នាំមុន។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាប្រភពវិនិយោគបរទេសធំ ជាងគេរបស់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលមានសមា មាត្រជាងពាក់កណ្តាល នៃលំហូរវិនិយោគបរទេសទាំងអស់។ ក្រោមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេ រីកម្ពុជា-ចិន ទំនិញជាង៩០% ត្រូវបានលើកលែងពន្ធ ហើយ ចាប់ពីម្រេច ស្វាយ រហូតដល់គ្រឿងបន្លាស់កង់ កសិករ និងម្ចាស់រោងចក្រ បាន បែរមុខទៅរកប្រព័ន្ធកំណត់តម្លៃ ដែលកាន់តែអាចព្យាករណ៍បាន ជាងទីផ្សារលោក ខាងលិច។